About Me

header ads

រថយន្ត TACOMA បុករះចូលផ្ទះប្រជាពរដ្ឋ២ខ្នង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀត ស្រវឹងស្រាជោគជាំបើករថយន្តមួយគ្រឿងយ៉ាងលឿន បានរេចង្កូតបុកទំលុះចូលផ្ទះប្រជាពលរដ្ឋ ២ខ្នងបណ្ដាលឲ្យរងរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះ កេីតឡេីងកាលពីវេលាម៉ោង៣ និង២០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ទល់មុខវិទ្យាល័យ ជា ស៊ីម សាមគ្គីក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ម្ចាស់រថយន្តបង្ក មានឈ្មោះ សូត្រ រតនៈ ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរ វិស្វករ សំណង់សុីវិល មានស្រុកកំណើតនៅភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល ។




យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតបើករថយន្តម៉ាក តាកូម៉ា ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-9834 ក្នុងស្ថានភាពស្រវឹងស្រាធ្លាក់ភ្នែក ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំនុចកើតហេតុខាងលើដោយស្ថានភាពផ្លូវកោងផងនោះក៏បានរេចង្កួតមកខាងស្ដាំដៃជ្រុលទៅបុកទំលុះផ្ទះប្រជាពរដ្ឋដល់ទៅពីរផ្ទះរងការ ខូចខាតយ៉ាងដំណំ ចំណែកឯរថយន្តបង្កផ្ទុះពោងនិងកល់ជាប់ទៅមុខលែងរួច ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំនុចកើតហេតុភ្លាមៗ បានឃាត់ខ្លួនម្ចាស់រថយន្តទៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១  និងបានទាក់ទងទៅខាងជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងរថយន្តបង្ក ព្រមទាំងម្ចាស់រថយន្តទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់៕