About Me

header ads

រថយន្តសេរីទំនើបCamry Hybrid ប្រលះ រថយន្តHighlander ពេញទំហឹងបណ្ដាលឲ្យ រងការខាត់យ៉ាងដំណំ

ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាក ហាយប្រ៊ីត បានបើកបុកពីក្រោយរថយន្តម៉ាក ហាយឡិនឌ័រ បណ្ដាលរងការខូចខាតយ៉ាងដំណំ ក្នុងនោះក៏មានមនុស្សម្នាក់រងរបួស ត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់ផងដែរ។ ហេតុការណ៍នេះ បានកើតឡើងតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខ បុស្តិ៍នគរបាលរដ្ឋបាល កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ នាវេលាម៉ោង៩និង៣០យប់ ថ្ងៃអង្គារ៍ ទី២៩ ខែតុលា ឆ្នាំ២០១៩។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ក៏បានចុះមក រួចធ្វើការវាស់វែងរថយន្តទំនើបទាំងពីរ រួចយកទៅរក្សាទុកនៅអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ រងចាំម្ចាស់រថយន្តខាងលើ មកធ្វើការដោះស្រាយគ្នា តាមនីតិវិធីផ្លូវច្បាប់ ៕