About Me

header ads

ម៉ូតូC125បើកបរល្បឿនលឿនចំនុចផ្លូវកោង ជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉កទិសដៅ បញ្រ្ចាសគ្នារងរបួសស្រាល

ស្វាយរៀង៖​ បុរសម្នាក់បានរងរបួសស្រាលដោយជួបគ្រោះថ្នាក់ចរាចរណ៍មួយ ខណៈ ដែលបើកបរម៉ូតូលឿនពេកដល់ផ្លូវកោងបត់មិនទាន់ជ្រុលទៅបុកនិងម៉ូតូសណ្តោងរឺម៉ក ចំពាក់កណ្តាលរឺម៉កខ្ទេចម៉ូតូមួយកំណាត់មុខតែសំណាងល្អគ្រាន់តែរងរបួសស្រាល។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពី១២ៈ៤៨នាទី ថ្ងៃអង្គារ ទី15 ខែ តុលា ឆ្នាំ2019 នៅត្រង់ចំណុចផ្លូវក្រាលកៅស៊ូ ស្ថិតនៅក្នុងភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង ។




យោងតាមសមត្ថកិច្ច បានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ហុងដា C125   ពណ៌ខ្មៅ  ស៊េរីឆ្នាំ២០០៧ ស្លាកលេខស្វាយរៀង 1k.9589 បើកបរដោយ បុរសម្នាក់ឈ្មោះ តែម រ៉ាវី អាយុ 47ឆ្នាំ មានទីលំនៅ ភូមិតាជោ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ធ្វើដំណើរពីទិសដៅពីលិចទៅកេីតយ៉ាងលឿន។ ប្រភពបានបន្តទៀតថា៖ លុះមកដល់ចំណុចកើតហេតុខាងលើជាផ្លូវកោងនោះ ក៏ជ្រុល ទៅបុកម៉ូតូ សណ្តោងរុឺម៉ក ម៉ាក​ wave c100ពណ៍ខ្មៅគ្មានស្លាកលេខ បេីកបរដោយ ឈ្មោះ មឿន ចេក ភេទប្រុស អាយុ 27ឆ្នាំនៅភូមិ កក់ឃុំ ស្វាយរំពារ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ធ្វើដំណើរពីកើតមកលិចបញ្ច្រាសទិសគ្នាចំពាក់ណ្តាលរឺម៉ក លាន់សូរ ដូចរន្ទះតែសំណាងល្អគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។


ចំពោះអ្នករងគ្រោះបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ហើយមូលហេតុអ្នកជិះម៉ូតូហុងដាc125ល្បឿនលឿនចំនុចផ្លូវកោងជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉កទិសដៅ បញ្រ្ចាសគ្នា។
ចំពោះមធ្យោបាយទាំងពីរខូចខាតស្រាលនិងយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល។