About Me

header ads

រថយន្តBMWបើកបុកនិងរថយន្តស៊ិនទ្រីចំពេញទំហឹងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសជាជនជាតិចិនម្នាក់បើកបរមិនបានប្រយ័ត្នជ្រុលទៅបុកនិងរថយន្តស៊ិនទ្រីចតនៅចញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។​ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣៥នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចក្បែរនឹងបុរីសុភមង្គល ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។






តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញរថយន្តស៊ិនទ្រីពណ៌លឿងម៉ាកហ៊ីណូ មានកម្មករទាំងអស់៥នាក់ កំពុងតែប្រមូលសំរាម។ មួយសន្ទុះក្រោយមក ក៏មានបុរសម្នាក់ទៀតជាជនជាតិចិន បានបើករថយន្ត សេរីទំនើបមួយគ្រឿងម៉ាកBMW ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV 7968 បើកបរតាម បណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច ទើបតែមកចេញមកពីក្នុងបុរី ក៏ជ្រុលទៅ បុកចំមួយចំហៀងខាងស្តាំ បណ្តាលឲ្យរងការខូចខាតខ្ទេចរថយន្តអស់មួយកំណាត់ ខាងមុខផ្នែកខាងស្តាំ និងកំពិតក្បាលរថយន្តមួយចំហៀងខាងស្តាំដូចគ្នា រីឯរថយន្ត ស៊ិនទ្រី រងការខូចខាតតិចតួចហើយភ្លាមៗនោះដែរម្ចាស់រថយន្ត BMW បានរត់គេច ខ្លួនបាត់ស្រមោលបន្សល់ទុកនៅតែរថយន្តនៅកន្លែងកើតហេតុតែប៉ុណ្ណោះ ហើយ ក៏មានតំណាងមកជួយសម្របសម្រួលគ្នាផងដែរ។ ក្រោយពេលកើតហេតុដោយមិនចង់មានរឿងវែងឆ្ងាយ សុខចិត្តយករថយន្តយកទៅជួសជុលដោយខ្លួនឯងរៀងៗខ្លួនដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង។