About Me

header ads

ករណីអគ្គីភ័យឆាប់ឆេះរថយន្តសេរីទំនើបក្នុងបរិវេនព្រលេនយន្តពោធិ៍ចិនតុង

ភ្នំពេញ៖ នាវេលាម៉ោង៩និង១០នាទីយប់ថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩នេះ  មានករណីអគ្គីភ័យឆាបឆេះរថយន្តសេរីទំនើបមួយគ្រឿង ក្នុងបរិវេនព្រលានយន្តហោះពោធិ៍ចិនតុង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញ រថយន្តម៉ាកលុចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA.1902 ចតនៅក្នុងចំណតរថយន្ត ព្រលានយន្តហោះពោធិ៍ចិនតុង ធម្មតា ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានផ្សែងរួមនិងអណ្ដាតភ្លើងឆេះផ្នែកខាងមុខនៃរថយន្តតែម្ដង ខណៈនោះដែរ ក៏ឃើញមានកម្លាំងសម្ថតិកិច្ចមូលដ្ឋាន កម្លាំងសន្តិសុខ រួមនិងកម្លាំងបង្កាពន្លត់ប្រចាំព្រលេនយន្តហោះ ប្រញាប់ប្រញាល់ទាញបំពង់ពន្លត់អគ្គីភ័យ និងហៅឡាន ទៅបាញ់លើរថយន្តលុចស៊ីសនោះភ្លាមៗដើម្បីបង្កាភ្លើងរាលដាលដល់រថយន្តដទៃទៀតផងដែរ។ ក្រោយកើតហេតុ ម្ចាស់រថយន្តក៏មកដល់ រួចថ្លែងអំណរគុណ ដល់សមត្ថកិច្ច និងកម្លាំងបង្ការពន្លត់អគ្គីភ័យដែលជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា រួចយករថយន្តរងខាតទៅជុសជុល ៕