About Me

header ads

២នាក់បងប្អូនបង្កើត ដើរឆ្លុះត្រីពេលមេឃរលឹមស្រិចៗ ត្រូវរន្ទះបាញ់ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ស្វាយរៀង៖មនុស្ស២នាក់ ត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់ម្នាក់​ និងម្នាក់ទៀតរងរបួសធ្ងន់និងបែកភ្នែក ខណៈដែលចេញដើររកឆ្លុះត្រី នៅវាលស្រែពេលមេឃរលឹមផងនោះ។​ ករណីរន្ទះបាញ់នេះ បានកើតឡើងកាលពីម៉ោង៨ យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រៃតាធឹក ឃុំគគីសោម ស្រុកស្វាយទាប  ខេត្តស្វាយរៀង។



បើតាមសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ២នាក់បងប្អូនខាងលើបាននាំគ្នាដើរទៅវាលស្រែដោយមានកាន់ស្នរ(សាងចាក់ត្រី) និងពិលពាក់ក្បាលដើម្បីឆ្លុះត្រីនិងសត្វផ្សេងៗទៀត។ ប្រភពបានបន្តទៀតថា ខណៈដែលកំពុងតែដើរឆ្លុះត្រីកណ្តាលភ្លៀងរលឹមស្រិចៗនោះ ស្រាប់តែមានផ្លេកបន្ទោរមួយឆ្វាប់ឡើងងឹងមេឃនិងសំឡេងប្រាវ ដែលបណ្តាលឲ្យជនរងគ្រោះដួលស្លាប់នៅក្នុងស្រែនិងប្អូនប្រុសចំភ្នែករងរបួសធ្ងន់។ អ្នកស្លាប់នៅក្នុងហេតុការណ៍មានឈ្មោះ ឡាយ សុភាព ភេទប្រុស អាយុ ៣៦ ឆ្នាំ និងម្នាក់ទៀតដែលរងរបួសភ្នែកនោះ ឈ្មោះ ចន ធៅ ភេទប្រុស អាយុ ១៦ ឆ្នាំ អ្នកទាំង២រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។