About Me

header ads

ទុស្សេម៉ាស៊ីនត្រជាក់ឆេះអស់គ្រែនិងពូក ផ្អើលប្រជាពលរដ្ឋ និងរថយន្តអគ្គីភ័យ

ភ្នំពេញ៖ បន្ទប់ផ្ទះល្វែងមួយកន្លែងត្រូវបានអគ្គីភ័យ ឆាបឆេះ យ៉ាងសន្ធោសន្ធៅ អស់គ្រែ និងពូក ហើយ ត្រូវបានប្រជាពលរដ្ឋនាំគ្នា ជួយពន្លត់ពុំបណ្តាលឲ្យឆេះរាលដាលឡើយ។ ហេតុការណ៍អគ្គីភ័យនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ២ និង៥០ នាទីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៩ នៅចំណុច ផ្ទះគ្មានលេខ នៅតាមបណ្តោយ ផ្លូវ៩៣ ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ១ខណ្ឌឬស្សីកែវ ។






ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះត្រូវបាននគរបាលឲ្យដឹងថាឈ្មោះ ប៉ូ ផល្លា ភេទស្រី អាយុ ប្រមាណ៥៣ឆ្នាំ។ តាមសាក្សី បានឲ្យដឹងថានៅមុនពេលកើតហេតុ ម្ចាស់ ស្ថិតនៅខាងក្រោម ហើយគេឃើញភ្លើង បានឆាបឆេះនៅជាន់ទី១ ផ្សែងហុយទ្រលោម បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាងនាំគ្នា ជួយយកបំពង់ពន្លត់អគ្គីភ័យ ទៅបាញ់ពន្លត់ហើយ ភ្លើងបានរលត់ទៅវិញ។ នៅក្នុងហេតុការណ៍នេះដែរ រថយន្តពន្លត់អគ្គីភ័យ បានទៅអន្តរាគមន៍ តែពុំបានបាញ់នោះទេ ដោយអ្នកភូមិ នាំគ្នាពន្លត់រលត់ ។ ទាក់ទិនការកើតមានអគ្គីភ័យនេះ ត្រូវម្ចាស់មានការសង្ស័យ បណ្តាលមកពីទុស្សេខ្សែភ្លើង ចេញពីម៉ាស៊ីនត្រជាក់ ហើយ ផ្កាភ្លើង បានធ្លាក់មកលើពូក ក្លាយជាអគ្គីភ័យតែម្តង ។
តាមម្ចាស់ បានឲ្យដឹងថាសម្ភារៈ រួមមាន គ្រែ និងពូក ព្រមទាំងរបស់របរមួយចំនួនទៀត នៅក្នុងបន្ទប់ដេកត្រូវភ្លើង ឆេះរងការខូចខាត៕