About Me

header ads

បុរសម្នាក់បើកកង់បីឥណ្ឌា បុកបង្កាន់ដៃស្ពានពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖  បុរសម្នាក់ បើកបរកង់បីឥណ្ឌាបុកទៅនិងបង្កាន់ដៃស្ពានអាកាសផ្សារដីហុយពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ពេញខ្លួន  នាវេលាម៉ោង១១និង០០យប់ ថ្ងៃព្រហស្បតិ៍ ទី៣១​ ខែតុលា ឆ្នាំ២០១៩នេះ ស្តិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាគេ បានឃើញបុរសម្នាក់វ័យប្រហែល៤០ឆ្នាំ បើកកង់បីឥណ្ឌា ពណ៌ស ដែលមានស្លាកលេខ ភ្នំពេញ(ត) 1HN.9253 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ពីកើតទៅលិច ស្រាប់តែដល់ចំណុចកើតហេតុ ទល់មុខនិងមណ្ឌលសុខភាពទឹកថ្លា ក៏រេចង្កូតទៅបុកនិងបង្កាន់ដៃស្ពាន អាកាសផ្សារដីហុយ ពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរផ្លោងចេញមកក្រៅ រងរបួសបែកក្បាល រយះពោះយ៉ាងធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ៕