About Me

header ads

គេល្បួងដឹកកូនស្រីយកទៅរំលោភច្រើនដង អត់ដឹង លុះប្អូនស្រីប្រាប់ ទើបដឹងក៏ដាក់ពាក្យបណ្តឹង

 ខេត្តប៉ៃលិន ៖ បុរសជាអនុភូមិអូរឈើក្រំម្នាក់ រងការចោទប្រកាន់ពីបទរំលោភសេពសន្ថវ: ទៅលើក្មេងស្រីអាយុ១២ឆ្នាំម្នាក់ និងបៀតបៀនកេរ្តិ៍ខ្មាសក្មេងស្រីអាយុ៩ឆ្នាំម្នាក់ទៀត ត្រូវបានឪពុកម្តាយក្មេងស្រីរងគ្រោះទាំងពីរនាក់ ដាក់ពាក្យបណ្តឹងទៅកងរាជអាវុធហត្ថខេត្ត ឱ្យធ្វើការចាប់ឃាត់ខ្លួន ។ ប៉ុន្តែ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានត្រឹមតែ២យប់ ត្រូវបានដោះលែង ហើយជនសង្ស័យបានរត់គេចទៅលាក់ខ្លួនឯខេត្តកោះកុងបាត់ស្រមោលតែម្តង ។ ជួបជាមួយភ្នាក់ងារសារព័ត៌មានយើង កាលពីវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចអូរកប់អង្ករ ក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បុរសម្នាក់ ឈ្មោះ កៅ ម៉ិ អាយុ៥៦ឆ្នាំ ប្រពន្ធ ឈ្មោះ ផៃ ណេត អាយុ៣៧ឆ្នាំ មានកូនទី១. ឈ្មោះ ក.ភ ភេទស្រី អាយុ១២ឆ្នាំ ត្រូវជនសង្ស័យរំលោភសេពសន្ថវ:ច្រើនដង និងកូនទី២. ឈ្មោះ ក.ក ភេទស្រី អាយុ៩ឆ្នាំ ត្រូវបានជនសង្ស័យបៀតបៀនកេរ្តិ៍ខ្មាស ។ ចំណែកជនសង្ស័យ ឈ្មោះ ស្រី ស៊ីថា ភេទប្រុស អាយុប្រហែល៤៩ឆ្នាំ ជាអនុភូមិអូរឈើក្រំ ហើយជាអ្នកជិតស្និទ្ធជាមួយម្ចាស់ផ្ទះ ដោយចេញចូលផឹកស៊ីស្ទើររាល់ថ្ងៃ។



ប្រភពព័ត៌មានពីប្តីប្រពន្ធទាំងពីរនាក់ខាងលើ បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យតែងតែទៅលេងផ្ទះពួកគាត់ព្រឹកល្ងាចៗ ហើយទិញស្រាបៀរ យកទៅហៅពួកគាត់ផឹកស៊ីជាមួ យគ្នាផងដែរ ។ ប៉ុន្តែ បន្ទាប់ពីផឹកស៊ីរួច តែងតែបបួលនាំកូនស្រីរបស់គាត់ទាំង២នាក់ទៅដើរលេង ដោយយកលេសថា នាំទៅទិញនំ ទិញពងទា ឬទិញរបស់របរផ្សេងៗ លុះប្រហែលជាច្រើនម៉ោងក្រោយមកទើបដឹកត្រឡប់ទៅផ្ទះវិញ ។ ពួកគាត់បន្តទៀតថា ពេលខ្លះ ជនសង្ស័យ បានដឹកកូនៗ របស់គាត់ទៅលេងផ្ទះខ្លួនពេលយប់ស្ងាត់ ខណ:ប្រពន្ធរបស់គេទៅធ្វើការនៅកាស៊ីណូនាពេលយប់ លុះបានឱកាសល្អ ក៏ធ្វើការរំលោភសេពសន្ថវ: ទៅលើកូនស្រីច្បងរបស់គាត់ រីឯកូនស្រីប្អូនវិញ គ្រាន់តែយកប្រដាប់ភេទរបស់គេ ឱ្យលេងប៉ុណ្ណោះ ។ លុះបន្ទាប់ពីរំលោភបានសម្រេច តែងគម្រាមកូនស្រីគាត់មិនឱ្យនិយាយប្រាប់ឪពុកម្តាយនោះឡើយ បើសិនជាហ៊ាននិយាយគេនឹងសម្លាប់ចោលអស់១ពូជតែម្តង ។ គាត់បញ្ជាក់ថា សកម្មភាពនេះ បានកើតឡើងអស់រយ:ពេលជាច្រើនខែមកហើយក្នុងឆ្នាំ២០១៩នេះ ដោយពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធមិនដឹងរឿងទាល់តែសោះ ហើយក៏ចេះតែបណ្តែតបណ្តោយឱ្យកូនៗ ដើរលេងជាមួយជនសង្ស័យ ព្រោះពួកគេតែងតែចាត់ទុក ជាតារបស់ខ្លួន ។ បន្ទាប់មកកូនស្រីច្បងពួកគាត់ បាននិយាយប្រាប់ម្តាយថា នាងបត់ជើងតូចអត់ចេញ ។ តែម្តាយមិនចាប់អារម្មណ៍នឹងសម្តីកូននោះទេ ព្រោះនាងមិនហ៊ាននិយាយប្រាប់ ក្រែងលោជនសង្ស័យសម្លាប់ចោល គ្រាន់តែដឹងថា សភាពរាងកាយកូនស្រីខ្លួន ខុសប្លែកពីធម្មតា ដោយចេះតែស្លេកស្លាំង ស្គមស្គាំងអស់កម្លាំង ប៉ុន្តែ ក្រោយមក បានប្អូនរបស់ពួកគាត់ម្នាក់ ឈ្មោះ ផៃ ណាត់ ភេទស្រី អាយុ២៩ឆ្នាំ រស់នៅខេត្តសៀមរាប បានធ្វើដំណើរមកលេងផ្ទះ សង្កេតឃើញកូនខ្លួនខុសប្រក្រតី ក៏ចាប់អារម្មណ៍សួរ តែនាងមិនប្រាប់ ទើបក្រោយមកបាននាំកូនរបស់ខ្លួនទៅលេងផ្ទះ និងទៅលេងកន្លែងធ្វើការនៅប្រទេសថៃ ក៏លួចសួរនាំ ទើបក្មេងស្រីប្រាប់រឿងរ៉ាវ ក៏មានការភ្ញាក់ផ្អើល និងប្រញាប់ដាក់ពាក្យបណ្តឹងទៅកងរាជអាវុធហត្ថខេត្តឱ្យចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង ។ ប៉ុន្តែ ក្រោយពេលចាប់ឃាត់ខ្លួនបានរយ:ពេល២ថ្ងៃ ត្រូវបានគេដោះលែងឱ្យរួចខ្លួន ខណ:លោកទាម ទារជម្ងឺចិត្តចំនួន១ម៉ឺនដុល្លារ ដោយគេបង់ឱ្យត្រឹមតែ១៦លានរៀលប៉ុណ្ណោះ ហើយក៏បែងចែកឱ្យអ្នកកា សែតម្នាក់ថ្លៃរត់ការ ។ គាត់បញ្ជាក់ទៀតថា ក្រោយមកជនសង្ស័យ បានរត់គេចខ្លួនទៅរស់នៅខេត្តកោះកុង រីឯកូនស្រីគាត់ម្នាក់ ក៏បញ្ជូនឱ្យទៅរស់នៅជាមួយនឹងប្អូនស្រីក្នុងខេត្តសៀមរាបដែរ ។
 គាត់ក៏បានផ្តែផ្តាំថា សូមឱ្យបងប្អូនប្រជាពលរដ្ឋកុំទុកចិត្តមនុស្សជិតស្និទ្ធណាម្នាក់ឱ្យសោះ បើទុកចិត្ត ត្រូវធ្វើការតាមដាន ក្រែងដូចជារូបលោក ត្រូវគេរំលោភកូនស្រី បណ្តាលឱ្យមានវិបដិសារីអស់មួយជីវិត ។



ពាក់ព័ន្ធនឹងបញ្ហានេះ លោក វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានឱ្យដឹងថា រឿងរ៉ាវខាងលើនេះ បានកើតឡើងយូរក្រែលដែរមកហើយ ដោយមន្រ្តីរបស់លោកជាអ្នកទទួលពា ក្យបណ្តឹង និងរៀបចំរបាយការណ៍ជូនទៅតុលាការ ។ លោកបន្តទៀតថា ប៉ុន្តែ ចំពោះការដោះលែងខា ងលោកមិនមានសិទ្ធិអ្វីទៅដោះលែងជនសង្ស័យនោះទេ គឺត្រូវតែរៀបចំសំនុំរឿងបញ្ជូនទៅអយ្យការអ មសាលាដំបូងតែម្តង ។ ប៉ុន្តែចំពោះករណីដោះលែង ជនសង្ស័យពាក់ព័ន្ធនឹងការរំលោភសេពសន្ថវ:នេះ គឺខាងព្រះរាជអាជ្ញាជាអ្នកដោះលែងទេ ហើយបើសិនជា ចង់ដឹងច្បាស់ឱ្យទាក់ទងសួរនាំបន្ថែមទៀត ចំណែកខាងលោកធ្វើតាមតែតួនាទីប៉ុណ្ណោះ ។ ចំណែកលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន បានឱ្យដឹងកាលពីវេលា ម៉ោង៦ និង០៧នាទីល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះថា ការដោះលែងជនសង្ស័យខាងលើ គឺខាងលោកដោះលែងទៅតាមរបាយការណ៍ របស់មន្រ្តីជំនាញកងរាជអាវុធហត្ថខេត្ត ព្រោះគេបានដាក់ថា ជនសង្ស័យ និងជនរងគ្រោះ គឺត្រូវរូវគ្នា ស្រឡាញ់រវាងគ្នា និងគ្នាប៉ុណ្ណោះ  ៕