About Me

header ads

លួចម៉ូតូអ្នកជិតខាង គេចទៅកំពង់សោម ត្រឡប់មកវិញជាប់ខ្នោះ

ភ្នំពេញ៖ ជាងដែកម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ១​ ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូអ្នកជិតខាងយកទៅលក់រួចគេចខ្លួនបានប្រមាណជាងកន្លះខែហើយ ត្រូវឡប់មកផ្ទះវិញ។ ការឃាត់ខ្លួន ជនសង្ស័យ នេះធ្វើឡើងកាលពីវេលាម៉ោងប្រមាណ៧និង៣០នាទីព្រឹក ថ្ងៃ ទី២១ ខែតុលា ឆ្នាំ ២០១៩នេះ នៅចំណុច ផ្ទះជួល ក្នុងភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ព្រមទាំងដកហូតបានម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅពាកស្លាកលេខ ភ្នំពេញ ១BT.០៥៣៥ មួយគ្រឿង។



ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន ឈ្មោះ យ៉ោន រឿន ហៅម៉ាប់ អាយុ៣០ឆ្នាំ ជាជាងដែក ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ។ ចំណែកម៉ូតូដែលជនសង្ស័យលួច ម៉ាក ហុងដា សេរី២០១៦ពាក់លេខ ភ្នំពេញ ១FO ៤៥៦៤ ដែលមានម្ចាស់ឈ្មោះ ង៉ាំ មួយ ភេទ ប្រុស អាយុ៣១ឆ្នាំ ជាកម្មករសំណង់ស្នាក់នៅក្បែរគ្នា។ តាមព័ត៌មានអោយដឹងថាកាលពីថ្ងៃទី០៣ ខែតុលាឆ្នាំ ២០១៩នេះ ជនសង្ស័យ បានធ្វើសកម្មភាពលួចម៉ូតូអ្នកក្បែរគ្នា បានសម្រេច រួចក៍បានយកម៉ូតូទៅលក់នៅកោះពេជ្រ បានប្រមាណជាង៤០០ដុល្លារ ។ បន្ទាប់ពីលក់បានលុយហើយ ក៍បានគេចខ្លួនមួយរយៈ ពេល ហើយ នៅពេលថ្មីនេះ ក៍បានត្រឡប់ មកផ្ទះ វិញ ត្រូវបានម្ចាស់ ប្តឹងនគបាលឲ្យ ជួយអន្តរាគមន៍ ឃាត់ខ្លួន តែម្តង។



តាមនគរបាលអោយដឹងថាដោយមានការស្រាវជ្រាវ តាមរយៈកាម៉េរ៉ាសុវត្តិភាព ទើបឈាន ទៅកំណត់មុខសញ្ញាជនសង្ស័យ ដែលជាអ្នកក្បែរខាង។