About Me

header ads

ជិះម៉ូតូឌុបគ្នាសុខៗ ត្រូវរថយន្តដឹកប្រេង បុកកិនស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់

ភ្នំពេញ: យុវជន២នាក់ បានស្លាប់បាត់បង់ជីវិតម្នាក់ និង រងរបួសធ្ងន់ម្នាក់ ខណៈជិះម៉ូតូមួយគ្រឿងឌុបគ្នាទៅកន្លែងស្នាក់នៅវិញ ត្រូវរថយន្តដឹកប្រេងសណ្តោងធុនយក្សមួយគ្រឿង បុកចំពីមុខកិនពីលើពេញទំហឹង រួចព្យាយាមបើករត់ ត្រូវបានសមត្ថកិច្ចដេញចាប់មកវិញ ហើយហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ៦ និង ៤០នាទីយប់ ថ្ងៃព្រហស្បត្តិ៏ ទី ៣១ ខែតុលា  ឆ្នាំ ២០១៩នេះ នៅតាមបណ្ដោយផ្លូវលេខ៤ ជិតនិងបុរីពិភពថ្មី ក្នុងភូមិគុល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។




ជនរងគ្រោះ(ស្លាប់) មានឈ្មោះ តឿន រ័ត្ន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាងពិដាន ស្នាក់នៅភូមិចំការថ្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅ ភូមិជ្រេស ឃុំជ្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ចំណែកម្នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡែក សពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕