About Me

header ads

ជនបរទេសម្នាក់ បានចងកសំលាប់ខ្លួននៅស្រុកបន្ទាយមាស

កំពត៖ នៅយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ វេលាម៉ោងចន្លោះពីម៉ោ១០យប់ដល់ ម៉ោង៥ ព្រឹកឆ្លងចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ មានករណីធ្វើអត្តឃាតដោយចងក សំលាប់ខ្លួនដោយជនជាតិប៉ូឡូញមកលេងនៅផ្ទះ ឈ្មោះ ម៉ុក សារ៉ែន ភេទប្រុស អាយុ ៦៩ឆ្នាំ នៅភូមិសំពរ័ ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស។ ជនរងគ្រោះឈ្មោះ woljckj  AvkadIUSZ  ភេទប្រុស ជនជាតិប៉ូឡូញ និងថ្ងៃខែឆ្នាំកំណើត ១៦ ខែឧសភា ឆ្នាំ១៩៦៤។ កាន់លិខិតឆ្លងដែនលេខ EG៣០៨៤៧៤៨ ចូលមកប្រទេស កម្ពុជា ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ និង ទិដ្ឋាការប្រភេទE ផុតកំណត់២៩ ខែតុលា ឆ្នាំ២០១៧។ ជនរងគ្រោះដែលចងកសំលាប់ខ្លួននេះ ស្នាក់នៅភូមិកែប សង្កាត់កែប ខេត្តកែប ហើយបាន ចងកសំលាប់ខ្លួននៅក្នុងរោងខាងក្រោយផ្ទះ​(ម៉ុក សារ៉ែន) ចំងាយប្រហែល30ម៉ែត្រ ។ យោងតាមការពិនិត្យសាកសពរបស់កម្លាំងការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរ បាលខេត្តកំពត បានបញ្ជាក់ថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនដោយខ្លួនឯងពិត ប្រាកដមែន មិនមានពាក់ពន្ធ័បទល្មើសអ្វីឡើយ៕