About Me

header ads

បុគ្គលិកក្រុមហ៊ុនលក់ឡានប្ដឹងឲ្យនគរបាលជួយដោយប្រាប់ថាជ្រុះបាត់លុយ៣ម៉ឺនដុល្លារ

ភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុនលក់រថយន្តម្នាក់ បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាលកាកាប១ដាក់ពាក្យប្ដឹងសុំការអន្តរាគមន៍ដោយប្រាប់ថា គាត់ ជ្រុះកាបូបមួយ ដែលនៅក្នុងនោះមានលុយ៣ម៉ឺនដុល្លារ រួមនិងឯកសារមួយចំនួនទៀតផងដែរ។ ក្រោយមកស្រាប់តែមានគេ យកកាបូបទៅប្រគល់ឲ្យគាត់វិញ និងប្រាប់ថារើសបាន ប៉ុន្តែលុយនៅក្នុងកាបូបនោះចំនួន៣ម៉ឺនដុល្លារ បានមកពីការលក់រថយន្ត១គ្រឿងបាត់អស់គ្មានសល់ឡើយ ប៉ុន្តែករណីនេះ មិនទាន់ត្រូវបាននគរបាលជឿជាក់នៅឡើយទេហើយកំពុងបើកការស៊ើបអង្កេត។

ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ សហព័ន្ធរុស្សី ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសនោះ មិនត្រូវបានស្គាល់ឈ្មោះឡើយ គាត់ប្រាប់នគរបាលថាគាត់ជាអ្នកបុគ្គលិកផ្នែកទីផ្សារ ក្រុមហ៊ុនលក់រថយន្តមួយដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យរុស្សី រាជធានីភ្នំពេញហើយលុយ៣ម៉ឺនដុល្លារដែលបាត់នោះ គឺជាលុយដែលគាត់ទើបលក់រថយន្តម៉ាក ព្រុស ស៊េរី២០១០ មួយគ្រឿងឲ្យអតិថិជន។
បុរសដដែល បន្តទៀតថាមុនកើតហេតុ គាត់ជិះម៉ូតូកង់បី ធ្វើដំណើរចេញពីហាងលក់រថយន្តម្តុំមន្ទីរពេទ្យរុស្សី គោលបំណងទៅផ្ទះមួយទៀត នៅខាងផ្លូវជាតិលេខ៤។

លុះធ្វើដំណើរដល់មុខព្រលានយន្តហោះ ផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ទើបដងថា បាត់កាបូបលុយអស់៣ម៉ឺនដុល្លា បត់ត្រឡប់ក្រោយ រកដាក់ពាក្យបណ្តឹង គ្រាន់តែមកដល់មុខប៉ុស្តិ៍ប៉ូលិស មានគេយកកាបូបមកឲ្យថារើសបានតាមផ្លូវ តែលុយមិនឃើញនោះឡើយ ៕