About Me

header ads

បញ្ជូនអតីតសង្ឃវ័យចំណាស់ទៅតុលាការ ក្នុងករណីប្រទូស្តកេរ្តិ៍កុមារីម្នាក់ អាយុ១២ឆ្នាំ ក្នុងថ្ងៃបុណ្យភ្ជុំបីយប់ជាប់ៗគ្នា

មណ្ឌលគិរី ៖ នគរបាលប្រឆាំងការជួញដូរបានសម្រេចបញ្ជូនអតីតសង្ឃវ័យចំណាស់ទៅតុលាការ នាថ្ងៃទី០៤ តុលានេះ ក្រោយឃាត់ខ្លួនអស់រយៈពេលពីរថ្ងៃ ក្នុងករណីប្រទូស្តកេរ្តិ៍កុមារីម្នាក់មានអាយុ១២ឆ្នាំ ក្នុងថ្ងៃបុណ្យភ្ជុំបីយប់ជាប់ៗគ្នា។

លោកស្រី ហួន គឹមហេង ស្នងការរងទទួលបន្ទុកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខាងលើ ជាព្រះសង្ឃស្នាក់ងាស្រ័យនៅវត្តគិរីបក្សណាថេរាម ក្នុងភូមិរណែង ឃុំស្រែឈូក ស្រុកកែវសីមា ។ដោយត្រូវឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី០២ តុលា ក្រោយមានពាក្យបណ្តឹងពីគ្រួសារកុមារីរងគ្រោះ ។

លោកស្រីស្នងការរងបន្តថា ដើមទងដែលមុនឈានដល់ការចាប់ឃាត់ខ្លួនសង្ឃកំហូចរូបនេះ ព្រោះតែនៅអំឡុងថ្ងៃកាន់បិណ្ឌក្នុងថ្ងៃទី២៦ ២៧ ២៨ ខែកញ្ញា ជនសង្ស័យ(ពេលនៅជាសង្ឃ)បានឲ្យកុមារីរងគ្រោះនិងក្មេងៗបីបួននាក់ទៀតដែលស្នាក់នៅក្នុងវត្ត ព្រោះពួកគេសុទ្ឋជាក្មេងកំព្រាឪពុកម្តាយ រើកន្លែងដេកពីសាលាចាន់ ទៅដេកនៅសាឡុំវិញ ដោយថា នៅសាលាឆាន់មានមនុស្សម្នាច្រើនដ្បិតជារដូវបុណ្យទាន។ខណៈក្មេងៗកំពុងលង់លក់ក្នុងដំណេក ជនសង្ស័យបានលួចទៅធ្វើសកម្មភាព លូកស្ទាបលើរាងកាយក្មេងស្រី និងបានគំរាមមិនឲ្យនិយាយប្រាប់អ្នកណាម្នាក់ឡើយ។តែនៅយប់ដំបូងនេះជនសង្ស័យធ្វើសកម្មភាពមិនបានសម្រាច់នោះទេ។

ប្រភពបន្តថា ដល់យប់ថ្ងៃទី២៧ជនសង្ស័យបានប្រព្រឹត្តទង្វើនេះម្តងទៀត និងបានព្យាយាមយកប្រដាប់ភេទរបស់ខ្លួនទៅស៊កបញ្ជូលកេរ្តិ៍ភេទរបស់ក្មេងស្រី តែអាចមកពីវ័យចាស់ជរាពេកទើបមិនដំណើរការ រួចក៏ចាកចេញបាត់ពីកន្លែងកើតហេតុ។ដោយសារតែតណ្ហាដឹកមុខ នៅយប់ថ្ងៃទី២៨ ជនល្មោមកាមនេះបានចូលទៅកន្លែងដេករបស់ក្មេងស្រីរងគ្រោះដើម្បីសាកល្បងម្តងទៀត នៅតែបរាជ័យដូចកាលយប់មុនៗព្រោះតែអង្គជាតិរបស់ខ្លួនងាប់ស្តូកទៅហើយ។

រំលងបានប្រមាណ៣ថ្ងៃបន្ទាប់ពីមានការប៉ុនប៉ងជាច្រើនលើកមិនបានសម្រេច ជនសង្ស័យហាក់មានការមិនសប្បាយចិត្តនិងបានដេញក្មេងៗរួមនិងក្មេងស្រីរងគ្រោះ ចេញពីវត្តលែងឲ្យ  ស្នាក់នៅ ដូច្នេះដោយបានរួចផុតពីក្រញាំបិសាចតណ្ហា ក្មេងស្រីរងគ្រោះក៏បានទម្លាយរឿងសង្ឃវ័យចំណាស់រំលោភបំពានរាងកាយរបស់នាង ប្រាប់ម្តាយមីងនៅឯភូមិ។

ក្រោយដឹងរឿងហេតុនេះភ្លាមៗម្តាយមីងក្មេងស្រីក៏បានប្តឹងទៅសមត្ថកិច្ចរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យតែម្តង។ដោយឡែកជនសង្ស័យបានឆ្លើយសារភាព និងទទួលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តទង្វើនេះមែន។ជនស្ស័យមានឈ្មោះ សេង អ៊ឹម អាយុ៧១ឆ្នាំ ទើបបួសបាន៣ឆ្នាំប៉ុនណោះ ៕