About Me

header ads

បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្តែតទឹកជាមួយនិងរថយន្តនៅក្នុងទឹក
កំពង់ឆ្នាំង៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅថ្ងៃទី៤ ខែតុលាឆ្នាំ២០១៩នេះ ត្រូវគេប្រទះឃើញនៅចំណុចផ្លូវកោងឡចាក់ជ្រូក ផ្លូវលេខ១ ស្ថិតក្នុងភូមិទី៧សង្កាត់ខ្សាម ក្រុងនិងខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចដែលស្ថិតនៅកន្លែងកើតហេតុ បានឲ្យដឹងថាបុរសរងគ្រោះ បើករថយន្តធ្លាក់ទឹកស្លាប់ឈ្មោះ  គិន វិសាល ភេទប្រុស អាយុ៣១ឆ្នាំ ជាមន្ត្រីបំរើការងារនៅក្នុងមន្ទីរទំនាក់ទំនងសភារដ្ឋសភា និង អធិការកិច្ច ខេត្តកំពង់ឆ្នាំ មានទីលំនៅក្រុងភ្នំពេញជិះរថយន្តម៉ាកកាមរីឆ្លាមពណ៍ទឹកប្រាក់ពាក់ស្លាកលេខPP2B2163  ។

សមត្ថកិច្ចដែលស្ថិតនៅកន្លែងកើតហេតុ បានឲ្យដឹងបន្ថែមទៀតថាករណីខាងលើនេះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញសាកស្លាប់អណ្តែតទឹកនៅចំណុចផ្លូវកោងទៅដីថ្មី ដែលស្ថិតនៅក្នុងភូមិ សង្កាត់ខាងលើ និងបានរាយការណ៍ជូនសមត្ថកិច្ចនគបាលមូលដ្ឋាន ចុះទៅ    ពិនិត្យ ទើបស្រង់សាកសពនិងស្ទូចរថយន្តឡើងមកលើគោក ពិនិត្យរួចរាល់ ប្រគល់ឲ្យគ្រួសារសពដឹកយកទៅលំនៅឋានរៀបចំធ្វើបុណ្យទៅតាមប្រពៃណីផងដែរ។

ប្រភពដោយឡែកមួយផ្សេងទៀត បានបង្ហើបឲ្យដឹងថាជនរងគ្រោះខាងលើនេះ មានការផឹកស៊ីរហូតដល់ម៉ោង១២យប់ ទើបត្រឡប់មកកន្លែង ទើបជួបគ្រោះថ្នាក់ខាងលើនេះ ដោយមិនមាននណាម្នាក់ដឹងនោះឡើយ រហូតដល់ព្រឹកឡើង ទើបប្រជាពលរដ្ឋប្រទះឃើញរាយការមកសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ    ។

សូមបញ្ជាក់ផងដែរថាចំណុចកើតហេតុខាងលើនេះ ជាផ្លូវកោងខ្លាំងកន្លងទៅកើតមានគ្រោះថ្នាក់បណ្តាលអោយមនុស្សស្លាប់និងរបួសជាច្រើននាក់ផងដែរ ៕