About Me

header ads

បុរសម្នាក់សតិមិនគ្រប់បាត់ខ្លួនមួយយប់ ព្រឹកឡើងប្រទះឃើញសពស្លាប់អណ្តែត ទឹកស្រះខាងក្រោយវត្តសារាយ នៅស្រុកស្វាយទាប

ស្វាយរៀង៖មានការភ្ញាក់ផ្អើលដល់ពលរដ្ឋនិងសមត្ថកិច្ចទាំងព្រលឹមអុលដោយព្រះសង្ឃគង់នៅវត្តសារាយ និមន្តទៅខាងក្រោយវត្តសារាយ ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ ស្លាប់អណ្តែតក្នុងស្រះទឹកខាងក្រោយវត្ត។ ការប្រទះឃើញសាកសពនេះ បានកើតឡើងកាលពីវេលាម៉ោង៨ៈ៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ នៅខាងក្រោយវត្តសារាយ ស្ថិតក្នុងភូមិព្រៃទួល ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង។




បើតាមដឹងពីសាច់ញាតិសពបានអោយដឹងថា៖ សាកសពដែលប្រទះខាងមានឈ្មោះ សំ ហម អាយុ ៤៣ឆ្នាំ រស់នៅភូមិព្រៃទួល ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង ជាមនុស្សសតិមិនគ្រប់ តែងតែដើរទៅដើរមកក្នុងភូមិដោយគ្មានប្រពន្ធកូន គឺរស់បានដោយសារបងប្អូនសាច់ញាតិគេអោយបាយម្ហូបហូប។ ប្រភពបានបន្តទៀតថា៖ នៅមុនថ្ងៃកើតហេតុពោលគឺរសៀលថ្ងៃទី១៥ម្សិលមិញ ម៉ោង ប្រហែល៣ទៅ៤រសៀល គេឃើញជនរងគ្រោះដើរក្នុងភូមិ លុះដល់ប្រលប់ បងប្អូនសាច់ញាតិអត់ឃើញមករកបាយហូបដូចសព្វដងនោះដែរ ស្រាប់តែព្រឹកឡើង មានគេមកប្រាប់ថាគាត់លង់ស្រះទឹកខាងក្រោយ ស្លាប់បាត់ ទៅហើយ។



ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ចយើងឃើងថាពុំមានស្នាកស្នាមអ្វីនៅលើសាកសព នោះទេ អាចសន្និដ្ឋានថាជនរងគ្រោះរអិលជើងធ្លាក់ស្រះទឹកស្លាប់តែម្តង ណាមួយ ជនរងគ្រោះក៏មានជង្ងឺប្រចាំកាយផងនោះ។