About Me

header ads

ក្មេងប្រុសម្នាក់ បានលង់ទឹកស្លាប់ នៅស្រុកជលគីរី ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងស្រុកជលគីរីខេត្តកំពង់ឆ្នាំង នៅពេលដែលម្តាយឲ្យក្មេងប្រុសរងគ្រោះលេងទឹក ហើយមិនបានមើល ក៏លង់ទឹកស្លាប់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី២ ខែតុលាឆ្នាំ២០១៩នេះ នៅភូមិព្រែកទ្រព្យ ឃុំជលសា ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ច បានឲ្យដឹងថាក្មេងប្រុសរងគ្រោះមានឈ្មោះស្រ៊ុន សីហា អាយុ៤ឆ្នាំមានឪពុកឈ្មោះស្រ៊ុន លីស៊ីម និងម្តាយមិនស្គាល់ឈ្មោះ រស់នៅភូមិព្រែកទ្រព្យ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ច ដែលចុះដល់កន្លែងកើតហេតុ បានឲ្យដឹងថាមូលហេតុ ដោយសារម្តាយក្មេងប្រុសរងគ្រោះ ឲ្យចុះទឹកទន្លេខាងក្រោយផ្ទះ នៅពេលដែលម្តាយភ្លេចខ្លួន រកមើលកូនមិនឃើញ ក៏មានការស្រែកឆោឡោរកកូន តែកូនតូចលង់ទឹកស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ សាកសពក្មេងរងគ្រោះខាងលើ ត្រូវបានឪពុកម្តាយរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ។ សូមបញ្ជាក់ផងដែរថាករណីមនុស្សស្លាប់ដោយសារលង់ទឹកស្លាប់នេះ កើតមានចំនួន៦នាក់ហើយ នៅក្នុងខេត្តកំពង់ឆ្នាំង ៕