About Me

header ads

គ្រូកីឡារត់ប្រណាំងម្នាក់ ចងកធ្វើអត្តឃាត ដោយពុំដឹងមូលហេតុ

ភ្នំពេញ៖ បុរសម្នាក់ជាគ្រូបង្រៀនហ្វឹតហាត់ផ្នែករត់កីឡាបានសម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ផ្ទះជួលបង្កឲ្យភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចនិងបងប្អូនក្រុមគ្រួសារសាច់ញាតិ។​ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣៥នាទី យប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ តាមបណ្តោយផ្លូវបេតុង នៅចំណុចបន្ទប់ជួលលេខ 4Eo ស្ថិតនៅក្នុងភូមិ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។





តាមប្រភពពត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុមិនដឹងថាសង្សារជនរងគ្រោះគាត់បានចេញពីកន្លែងស្នាក់នៅពីកាលណានោះទេ ដោយចាក់សោរទ្វាបន្ទប់ជួលចោល។ លុះពេលដល់ម៉ោង៥រសៀល ថ្ងៃទី៣០ ខែតុលានេះ ក៏ជនរងគ្រោះមានឈ្មោះង៉ែត ភារ័ត្ន ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរជាគ្រូបង្រៀនហ្វឹកហាត់ជំនាញផ្នែករត់កីឡា ស្នាក់នៅផ្ទះលេខ 4Eo ផ្លូវបេតុង ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ មានស្រុកកំណើតនៅភូមិកំពុងបឹង ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជិះម៉ូតូរបស់គាត់ប្រភេទធុនធំ ពណ៌ក្រហមហើយក៏បានអាសោរទ្វារួចចូលទៅសង្ងំដេករហូតដល់ម៉ោងកើតហេតុខាងលើនេះ អ្នកជិតខាងសង្ស័យ ក៏តេទៅសមត្ថកិច្ចថាមានចោរគាស់បន្ទប់ជួល។ កំលាំងបានមកដល់ភ្លាមៗចូលទៅក្នុងផ្ទះក៏ប្រទះឃើញជនរងគ្រោះគាត់បានចងកស្លាប់បាត់ទៅហើយ ដោយសភាពនៅក្នុងបន្ទប់នោះមានកំប៉ុងស្រាបៀរជាច្រើនមិនដឹងថាគាត់ខូចចិត្តរឿងអី និងមាន
វិបាត់រឿងគ្រួសារនោះទេ ទើបសម្លាប់ខ្លួនបែបនេះហើយ។ ក្រោយពេលកើតហេតុ សមត្ថកិច្ច ក៏បានប្រគល់សពទៅអោយបងប្អូននៃជនរងគ្រោះដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងទៅតាមប្រពៃ៕