About Me

header ads

តែមួយយប់ចោរគាស់បន្ទប់លួចម៉ូតូ៤គ្រឿងនៅសង្កាត់កាកាកបទី២

ភ្នំពេញ៖ ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ចំនួន៤គ្រឿង ត្រូវបានចោរលួចគាស់បន្ទប់ជួល មួយកន្លែង លួចយកទៅបាត់អស់ចំណែកម៉ូតូមួយគ្រឿង ជាប់សោរច្រវាក់ច្រើនជាន់ យកទៅមិនរួច ក្រុមចោរក៏បានទុកចោលតាមផ្លូវមុខផ្ទះជួលនោះ។ ហេតុការណ៍នេះ បានបង្កឲ្យមានភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅផ្ទះជួលលេខ 283A ផ្លូវបេតុង ក្រុម៨ ភូមិចំការឪឡឹក២ សង្កាត់កាកាប២ខណ្ឌ ពោធិ៍សែនជ័យ ។





ម៉ូតូដែលបាត់នោះរួមមានទី១ , ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DB-7632  មាបម្ចាស់ឈ្មោះ ផុន សុភាព ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើត ក្រុងព្រះសីហនុ ។ទី២ ស៊េរីឆ្នាំ២០១៦ ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1W-0038 មានម្ចាស់ឈ្មោះ ផា ឌីណា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាង កញ្ចក់ មានស្រុកកំណើត ស្រុក ថ្មគោល ខេត្តបាត់ដំបង។ទី៣  ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1W-6465 មានម្ចាស់ឈ្មោះ ផេង ចាប ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើតនៅក្រុងកំពត ខេត្តកំពត។ទី៤ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BO-1809 មានម្ចាស់ឈ្មោះ គ្រៀល ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានស្រុកកំណើត ភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុក រំដួល ខេត្តស្វាយរៀង។ ដោយឡែកម៉ូតូដែលចោរយកទៅអត់បានរួចទុកចោលតាមផ្លូវវិញនោះ ម៉ាកហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DO-8017 មានម្ចាស់ឈ្មោះ ភី គា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងទង មានស្រុកកំណើត ស្រុកព្រៃឈរ កំពង់ចាម។




តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាយប់ថ្ងៃទី២១ ខែតុលា បន្ទាប់ពីរៀបចំទុកដាក់ ម៉ូតូរួចរាល់ ហើយម្ចាស់បានឡើងទៅដេកនៅតាមបន្ទប់ជាល់លើរៀងៗខ្លួន ហើយលង់លក់ រហូតដល់វេលាម៉ោង៦និង២០នាទី។ ក្រោយភ្ញាក់ពីដេក បានចុះទៅយកម៉ូតូដើម្បីជិះចេញទៅធ្វើការ ស្រាប់តែឃើញទ្វាររបើក ហើយបាត់ម៉ូតូមួយចំនួន ទើបមានការភ្ញាក់ផ្អើលទាំងព្រឹក ក៏បាននាំគ្នាធ្វើដំណើរទៅដាក់ ពាក្យបណ្ដឹងនៅប៉ុស្តិ៍កាកាប២ ដើម្បីសុំឲ្យកម្លាំងនគរបាលជួយអន្តរាគមន៍ ស្វែងរកម៉ូតូ មកវិញនិងចាប់ខ្លួនក្រុមចោរចាត់ការរាមច្បាប់៕