About Me

header ads

ស្មានថាគេមានវិបត្តិផ្លូវចិត្ត ទើបសម្រេចចិត្តលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារ

ភ្នំពេញ៖នារីស្រស់សោភាម្នាក់មានវ័យ១៩ឆ្នាំ មានបញ្ហានៅកន្លែងធ្វើការឈ្លោះគ្នាជាមួយមេការខារ៉ាអូខេ ក៏សម្រេចចិត្តលោតទឹកសម្លប់ខ្លួននៅលើស្ពានជ្រោយចង្វារចាស់ ប៉ុន្តែមិនបានសម្រេច។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង ០៥នាទី រំលងអាធាត្ រឈានចូលថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចស្ពានជ្រោយចង្វារចាស់ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ជនរងគ្រោះ មានឈ្មោះ អៀង វត្តី ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅម្តុំគីឡូលេខ៦ សង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ។



តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ ជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿងចេញមកពីខារ៉ាអូខេមួយកន្លែងបើកឡើងស្ពានជ្រោយចង្វារចាស់ក្នុងទិសដៅពីលិចទៅកើតបានពាក់កណ្តាលស្ពានក៏ស្រាបតែអោយម៉ូតូកង់បីឥណ្ឌានោះឈប់ រួចហើយក៏ឈរយំបានមួយសន្ទុះ។ ក្រោយមក ក៏ស្រាប់តែបំរុងធ្វើសកម្មភាពលោតទឹកសម្លាប់ខ្លួន ក៏ប៉ុន្តែត្រូវបានកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការឃាត់ទាន់ពេលវេលា យកមកដល់គោលដៅរង្វង់មូលព្រហ្មមុខបួននិងដឹកតាមម៉ូតូកង់បីយកទៅមន្ទីរពេទ្យដែលនៅក្បែរនិងកន្លែងកើតហេតុដើម្បីធ្វើការសង្គ្រោះ។


លុះពេលជនរងគ្រោះ បានរៀងស្រួលខ្លួនវិញ បានរៀបរាប់ឲ្យដឹងថាខ្លួនធ្លាប់ មានគូរដណ្តឹងចំនួន២នាក់ហើយ​ម្នាក់មុន គឺបែកគ្នារយៈពេល៣ឆ្នាំហើយ។ លើកក្រោយនេះ នៅមិនទាន់បែកគ្នានោះទេ មូលហេតុដែលចង់លោតទឹកសម្លាប់ខ្លួន គឺមកពីឈ្លោះគ្នាជាមួយមេការដែលធ្វើការខារ៉ាអូខេស្ពានមាសផង គួបផ្សំជាមួយសង្សារផងនោះ ក៏ជិះម៉ូតូកង់បីទៅដល់លើស្ពានជ្រោយចង្វារ បំណងតេហៅឲ្យគេមកជួបតែប៉ុណ្ណោះ តែសមត្ថកិច្ចមានការសង្ស័យ បានចាប់ឃាត់នោះ ធ្វើឲ្យធ្លាក់ទូរស័ព្ទដៃមួយគ្រឿងម៉ាកiPhone 6ភ្លើសចូលទៅក្នុងទន្លេបាត់ទៅ។ ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារក៏បានធ្វើការទំនាក់ទំនងហៅម្តាយខ្លួនអោយមកយកត្រឡប់ទៅផ្ទះវិញផងដែរ៕