About Me

header ads

រថយន្តម៉ាស្តាបើកបត់ឆ្វេងបុកម៉ូតូស្កុបពីស្របទិសរបួសធ្ងន់៣នាក់ម្តាយនិងកូន

ភ្នំពេញ៖ រថយន្តម៉ាស្តាមួយគ្រឿងបើកបរដោយបុរសជនជាតិចិនម្នាក់បានបើកបត់ឆ្វេងជ្រុលទៅបុកពីក្រោយម៉ូតូម៉ាកហុងដាស្កុបពី១គ្រឿងដែលកំពុងធ្វើដំណើរស្របទិស បណ្តាលឲ្យស្ត្រី៣នាក់ម្តាយកូនរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅតាមផ្លូវចោមចៅ ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។




តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាកម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-5882 បើកបរដោយបុរសជនជាតិចិន ពីលិចទៅកើត ដល់ចំណុចខាងលើ បត់ឆ្វេង ជ្រុលទៅបុកពីក្រោយម៉ូតូ ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HO-8556 បណ្តាលឲ្យរងរបួសធ្ងន់ស្ត្រី៣នាក់ម៉ែកូន ។ ក្រោយកើតហេតុភ្លាមៗ ស្ត្រីរងគ្រោះត្រូវបាន ក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកមធ្យោបាយទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែង រួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌរងចាំដោះស្រាយពេលក្រោយ ៕