About Me

header ads

ជនសង្ស័យប្រុសស្រី៣នាក់បានឡើងរបងផ្ទះប្រជាពលរដ្ឋប៉ុនប៉ងលួចទ្រព្យសម្បត្តិ ត្រូវបានសមត្ថកិច្ចចាប់បានម្នាក់រត់រួច២នាក់

ភ្នំពេញ : ជនសង្ស័យប្រុសស្រី៣នាក់ មានបំណងមិនល្អបានឡើងរបងផ្ទះវីឡារបស់ប្រជាពលរដ្ឋប៉ុនប៉ង លួចយកទ្រព្យសម្បត្តិ​ មិនទាន់លួចបានផងត្រូវអ្នកមើលផែរផ្ទះ មកទាន់រាយការណ៏ ប្រាប់ សមត្ថកិច្ច ខណ្ឌសែនសុខ ឲ្យមកចាប់ជនសង្ស័យបានម្នាក់ រត់រួច២នាក់។ ហេតុការណ៏ នេះកើតឡើងនៅវេលា ម៉ោង៩និង៣០នាទី យប់ ថ្ងៃព្រហស្បតិ៏ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩។ ស្ថិតតាមបណ្ដោយផ្លូវហាណូយ ចំណុចមុខធនាគារជាតិ ក្នុងសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ  រាជធានីភ្នំពេញ។ ជនសង្ស័យមិនត្រូវបានស្គាល់ឈ្មោះនោះទេ បានឡើងរបងផ្ទះវីឡា គ្មានលេខ ផ្លូវ ហាណូយ ដោយម្ចាស់ផ្ទះមិននៅ។




តាមប្រភពពីអ្នកដែលមើលផែរផ្ទះខាងលើបានឲ្យដឹងថាមុន ពេលកើតហេតុរូបគាត់ មិនបាននៅក្នុងផ្ទះនោះទេពេលត្រឡប់មកវិញ ក៏បានឃើញជនសង្ស័យ ២នាក់ប្រុស១ ស្រី១ អង្គុយលើកង់បីឥណ្ឌានៅខាងក្រៅដោយ សង្ស័យ។ ខណៈ ពេលនោះរូបគាត់បានអឺត មើលហើយក៏ ឃើញជនសង្ស័យម្នាក់ទៀត នៅខាងក្នុងរបងផ្ទះ ក្នុងដៃកាន់ដែកទីប មួយដើមកំពង់ដើរលបៗសម្លឹងមើលរកវត្ថុមានតំលៃនិងលួចយក។ រូបគាត់ក៏បានប្រាប់ដល់ប្រជាពរដ្ឋដែលរស់នៅក្បែរនោះនាំគ្នាពទ្ធ័ផ្ទះ និងរាយការណ៏ប្រាប់ សមត្ថកិច្ច ឲ្យចុះមកចាប់បានម្នាក់ ចំណែកជនសង្ស័យដែលអង្គុយលើកង់បីឥណ្ឌាចាំដឹកទ្រព្យសម្បត្តិមានតំលៃចេញបានបើករត់បាត់ ស្រមើល។ ប្រភពដដែលបានប្រាប់ទៀតថានៅមុននិង២ថ្ងៃ (គឺនៅថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩ នៅវេលា៩និង៣០នាទី យប់) រូបគាត់បានបាត់ម៉ូតូមួយគ្រឿង ម៉ាកវ៉េវ (WAVE) ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1J.6292 បានបាត់នៅក្នុងផ្ទះខាងលើប្រហែលជនសង្ស័យញ៉ាមចូលមកលួចម្តងទៀតត្រូវជាប់ខ្នោះតែម្តង។



ក្រោយកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីសាកសួរនិងចាត់ការតាមផ្លូវច្បាប់ ៕