About Me

header ads

ខ្មាន់កាំភ្លើងបាញ់សម្លាប់ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តរតនគិរីត្រូវសមត្ថកិច្ចនគរបាលចាប់ខ្លួនបានហើយជានគបាលសេដ្ឋកិច្ចជាមិត្តភក្តិនឹងគ្នាទៀត

ខេត្តរតនគិរី៖ នាយរងការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ម្នាក់ដែលបានត្រូវបានខ្មាន់កាំភ្លើងជាសមត្ថកិច្ចនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ហើយត្រូវជាមិត្តភក្តិនឹងគ្នាទៀតទៀតនោះ
ដែលបានបាញ់ប្រហាសម្លាប់យ៉ាងសាហាវព្រៃផ្សៃ នៅក្នុងហាងកាហ្វេមួយកន្លែងក្នុងក្រុងបានលុងនោះត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានហើយ ។

ករណីឃាតកម្មមួយនេះបានកើតឡើងនៅវេលាម៉ោង ៩.១៥នាទីព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ក្នុងហាងកាហ្វេមួយកន្លែង ស្ថិតភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ប្រភពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលត្រូវបានជនដៃដល់ជាឃាតកបាញ់សម្លាប់នេាះឈ្មោះ ផន ទុំ ភេទប្រុសអាយុ៣០ឆ្នាំជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។

ឯជនដៃដល់ខ្មាន់កាំភ្លើងជាឃាតកនោះឈ្មោះ នួន មករា អាយុ៣១ឆ្នាំ ជាមន្ដ្រីនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងជាមិត្តភក្តិនិងជនរងគ្រោះថែមទៀតផង។

ប្រភពបន្តថាបន្ទាប់ពីកើតហេតុភ្លាមៗជនដៃដល់នោះត្រូវបានកម្លាំងសមត្ថកិច្ចនគបាលតាមចាប់ខ្លួនបានភ្លាមៗដែរនៅវេលាម៉ោង១០.៤៥នាទីព្រឹក ថ្ងៃដដែលនៅតត្រង់ចំណុចរមណីយដ្ឋានបឹងយក្សឡោម ក្រុងបានលុង ក្រោយធ្វើសកម្មភាព។

ហើយក្នុងនោះកម្លាំងសមត្ថកិច្ចដកហូតបានកាំភ្លើងខ្លីមួយដើមនិងរថយន្តម៉ាក NISSAN ពណ៌ស ពាក់ស្លាកលេខ 2N-5011 មួយគ្រឿងផងដែរដែលជនសង្ស័យជិះមកធ្វើសកម្មភាព ។

ប្រភពខ្លះបានលើកឡើងថាមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងជិះគ្នា៣-៤នាក់ មកឈប់មុខហាងកាហ្វេខាងលើនោះ រួចមានមនុស្សម្នាក់ចុះដើរតម្រង់ជនរងគ្រោះ ដកកាំភ្លើងបាញ់ចំក្បាលសៀតផ្ការធ្លាយទៅម្ខាងស្លាប់ក្នុងថ្លុកឈាមភ្លាមៗតែម្តង រួចហើយរត់ឡើងរថយន្តបើកគេចខ្លួនបាត់តែម្តង។

ហើយមូលហេតុនៃការសម្លាប់នេះគឺផ្តើមចេញពីរឿងគំនុំផ្ទាល់ខ្លួន ម្យ៉ាងជនដល់និងជនរងគ្រោះសុទ្ធតែជាសមត្ថកិច្ច និងជាមិត្តភក្តិនឹងគ្នាថែមទៀតផង។

ក្រោយពីចាប់ខ្លួនជនសង្ស័យខ្មាន់កាំភ្លើងដែលបានបាញ់ប្រហារទៅលើជនរងគ្រោះនោះបានភ្លាមសមត្ថកិច្ចក៏បានបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរនិងកសាងសំនុំរឿងបញ្ជូនខ្លួននិងវត្ថុតាងមធ្យោបាយទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ផងដែរ៕