About Me

header ads

ឃាត់បានជនសង្ស័យម្នាក់ ករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់

ភ្នំពេញ ៖ កម្លាំងជំនាញផ្នែកគ្រឿងញៀន នៅវេលាម៉ោង​ 00និង20នាទី​ រំលងអធ្រាត្រ ថ្ងៃទី 24 ខែតុលា ឆ្នាំ 2019 បានសហការ ជាមួយកម្លាំងសន្តិសុខអន្តរាគមន៍ និង ប៉ុស្តិ៍ចោមចៅទី1និងចោមចៅទី2 បានល្បាតក្នុងភូមិសាស្ត្រ ដែលងាយរងគ្រោះ។ លុះមកដល់ចំណុច ផ្លូវចោមចៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី 1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏បានប្រទះឃើញជនសង្ស័យជិះម៉ូតូមួយគ្រឿង ម៉ាក yamaha XT ដែលពាក់ស្លាកលេខ កណ្ដាល 1T-6912 ។ សមត្ថកិច្ចឱ្យដឹងទៀតថា ដោយមានការសង្ស័យក៏កម្លាំងយើង ធ្វើការឃាត់សួរនាំ ក៏បានរក ឃើញក្រាមសថ្លាចំនួន 1 កញ្ចប់ធំ ទើបកម្លាំងសមត្ថកិច្ចយើង ធ្វើការឃាត់ខ្លួនយកមក អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីឲ្យផ្នែកជំនាញកសាងសំណុំរឿងតាមនិតិវិធីនៃច្បាប់។  ជនសង្ស័យ​មានឈ្មោះ​ ម៉ី ចន្ថា ភេទ​ប្រុស ​អាយុ​36ឆ្នាំ​ មុខរបរ​កម្មកររោងចក្រ ស្នាក់នៅភូមិ ចោមចៅ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែនជ័យ​ មានស្រុកកំណើតនៅ ជំរុំសាយធូ ។ បច្ចុប្បន្ន​ ជនសង្ស័យត្រូវបានប្រគល់អោយផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ ពោ​ធិ៍សែនជ័យ​ ដើម្បីកសាងនីតិវិធីទៅតាមផ្លូវច្បាប់ ៕