About Me

header ads

បុរសជនជាតិចិន មានអការះមិនស្រួល ប្រាស់ខ្លួនដេកស្លាប់លើចិញ្ចើមផ្លូវ

ភ្នំពេញ៖ បុរសម្នាក់ដែលគេអះអាងថាជាជនជាតិចិន បានធ្វើដំណើរលើដងផ្លូវក្នុងស្ថានភាពមិនស្រួលខ្លួន ហើយប្រាស់ខ្លួនដេក  ស្រាប់តែស្លាប់បាត់បង់ជីវិត។ ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១និង៣០នាទីរសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ នៅតាមមហាវិថីសហពន្ធរ៉ូស៊្សី មុខព្រះវិហារធៀន  អិន មិឡឹ (ហៅតាកាប៉ោង) ក្នុងភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ បុរសជនជាតិចិន រូបនោះពុំត្រូវស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រមាណជាង៥០ឆ្នាំ ស្លៀកខោ ខ្លី និងពាកអាវយឺតក្រហម ។




តាមសាក្សី បានអោយដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសរូបនោះ ធ្វើដំណើរទ្រេតទ្រោត ទំនងមិនស្រួលខ្លួនលើចិញ្ចើមមហាវិថីសហព័ន្ធរ៉ូស្ស៊ីក្នុងទិសដៅ ពីកើតទៅលិច ។ នៅពេលមកដល់មុខវិហារចិនខាងលើ ក៍បានតោងទ្វាររបងនិងបានប្រាស់ខ្លួនដេកលើខឿនចិញ្ចើមផ្លូវ។ ភ្លាមនោះ ក៍មានការភ្ញាក់ផ្អើលដល់អ្នកជិតខាងហើយ ក៍បានទាក់ទងហៅរថយន្តសាម៉ុយ ប្រុងបញ្ជូនទៅសង្គ្រោះ តែស្លាប់បាត់ទៅហើយ ។ តាមសន្តិសុខដែលយាមនៅក្រុមហ៊ុន ឡានម៉ីអ៊ែរឡាញ ដែលស្ថិតនៅខាងកើតវិហារចិន  បានអោយដឹងថានៅមុនពេលកើត  គេឃើញបុរស រូបនោះ ត្រូវបានម៉ូតូកង់៣ដឹកចូលទៅក្នុងបរិវេណក្រុមហ៊ុន។ ភ្លាមៗនោះ គេឃើញបុរសរូបនោះ បានចុះពីលើម៉ូតូកង់៣ទំនងមិនស្រួលខ្លួន ហើយគាត់ ក៍បានគ្រាសួរនាំ។ ខណៈនោះ បុរសរូបនោះ ដែលនិយាយជាភាសាចិននិងចេះខ្មែរតិចៗ ក៍បានប្រាប់លេខទូរស័ព្ទឲ្យតេទៅបងប្អូន តែតេមិនចូល ។
លុះក្រោយមក បុរសរូបនោះក៍បានដើរចេញពីក្រុមហ៊ុន ទៅទិសខាងលិច មិននឹកស្មានថា គាត់ស្លាប់បែបនេះ។



តាមព័ត៌មានឲ្យដឹងថាសង្ស័យបុរសនោះ មានជំងឺប្រចាំកាយមិនស្រូលខ្លួន ហើយ បានគាំងបេះដូងស្លាប់។ នៅរសៀលនោះដែរ បង្កអោយមានការភ្ញាក់ផ្អើល ហើយ នគរបាល ក៍បានចុះទៅពិនិត្យសពផងដែរ។ ទោះបីជាយ៉ាងណា គេពុំដឹងឲ្យប្រាកដថាបុរសរូបនោះស្លាប់ដោយសារអ្វីនោះទេ រងចាំនគរបាលត្រួតពិនិត្យសិន៕