About Me

header ads

ប្រពន្ធលោកចៅសង្កាត់រងព្រែកឬស្សីជិះម៉ូតូទៅធ្វើការត្រូវរថយន្តកុងតឺន័របុកពីក្រោយ

ភ្នំពេញៈ រថយន្តកុងតឺន័រ បើកលឿនបែកកង់រេចង្កូតឡើងសួនច្បារបុកម៉ូតូម្នាក់ជិះឆ្លងផ្លូវ បណ្ដាលអោយរងរបួសបាក់ដៃ ហើយរថយន្តមិនទាន់អស់ល្បឿន ជ្រុលទៅបុកគំនរថ្ម​ និងខ្សាច់នៅចិញ្ចើមផ្លូវកល់ជាប់ទៅមុខលែងរួច បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ខាងលើនេះ បានកើតឡើងកាលវេលាម៉ោង៦នឹង៣០នាទី ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។



តាមសម្ដីលោក ជា សាវ៉ន ចៅសង្កាត់រងព្រែកឬស្សីត្រូវជាប្ដីរបស់ស្រ្តីរងគ្រោះ បានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ ណាត សុភី អាយុ ៥៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅ ភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ រងរបួសបាក់ដៃឆ្វេង។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុគេ បានឃើញ ស្រ្តីរងគ្រោះជិះម៉ូតូតែម្នាក់ឯងម៉ាកគុបពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ1F-9129 ធ្វើដំណើរ តាមបណ្ដោយផ្លូវ៥០ម៉ែត្រទិសដៅពីកើតមកលិច។ ខណៈមកដល់កន្លែងកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវក៏មានរថយន្តកុងតឺន័មួយគ្រឿង ពណ៌ខៀវ បើកមកពីក្រោយស្របគ្នាក្នុងល្បឿន បានបែកកង់រេចង្កូតទៅឆ្វេងដៃ ឡើងខឿន សួនជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឲ្យស្រ្តីជិះម៉ូតូរបួសបាក់ដៃ ហើយរថយន្ត មិនទាន់អស់ល្បឿនទៅបុកគំនរថ្មខ្សាច់នៅចិញ្ចើមផ្លូវបន្តទៀត ទើបកល់ជាប់ ទៅមុខលែងរួច ហើយស្រ្តីរងគ្រោះត្រូវបានសាម៊ុយដឹកយកទៅជួយសង្រ្គោះភ្លាមៗផងដែរ ចំណែកអ្នកបើកបរត្រូវសមត្ថកិច្ចឃាត់ខ្លួន។