About Me

header ads

ធ្វើជាងជួសជុលម៉ូតូមិនសូវកាក់កបនាំគ្នាដើរលួចម៉ូតូអស់លក្ខ័ជាប់អន្ទាក់ប៉ូលិស

ភ្នំពេញ៖ សមត្ថកិច្ច​នគរបាលប៉ុស្តិ៍ពងទឹក បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ប្រគល់ឲ្យនគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ ក្រោយពីជននេះ ធ្វេីសកម្មភាពលួចកាត់សោរផ្ទះប្រជាពលរដ្ឋលួចយកម៉ូតូ១គ្រឿង ប៉ុន្តែម៉ូតូបញ្ឆេះមិនឆេះ ទើបនាំគ្នាអូសតាមផ្លូវ ហើយជួបនគរបាលកំពុងល្បាត ក៏ឃាត់ខ្លួនតែម្ដង។ ហេតុការណ៍នេះ កេីតឡេីងកាលពីវេលាម៉ោង១យប់​រំលង​អាធ្រាត្រ​ឈានចូលថ្ងៃទី៣០ ខែតុលា​ ឆ្នាំ​២០១៩ ស្ថិត​នៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ខដង្កោ រាជធានីភ្នំពេញ។  ជនរងគ្រោះឈ្មោះ​ វ័ន​ អូក​ អាយុ២៥​ឆ្នាំ ​មុខរបរជាងផ្សារដែក​ ស្នាក់នៅផ្ទះជួលភូមិប្រទះ សង្កាត់ប្រទះឡាង​ខណ្ខ័ដង្កោម៉ូតូដែលជនសង្ស័យធ្វេីសកម្មភាពលួចនោះមានស្លាកលេខស្ទឹងត្រែង 1A 0279 ម៉ាកហុងដាសេរីសង០៥ ​ពណ៌ខ្មៅ។





សមត្ថកិច្ច​ឃាត់ខ្លួន បានជនសង្ស័យ​២នាក់ទី១ឈ្មោះ​ សុខ វាសនា​ ភេទប្រុស អាយុ​២៧​ឆ្នាំ ជាជាងម៉ូតូ​ ស្នាក់នៅកន្លែងធ្វេីការម្តុំផ្សារជម្ពូវន័ មានស្រុកកំណើតនៅ​ ភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ​  ទី២ឈ្មោះ​ ហៀង​ វិច្ឆ័យ​ អាយុ​៣០​ឆ្នាំ ​ស្នាក់នៅ ផ្ទះជួលភូមិ​ប្រទះឡាង សង្កាត់ប្រទះឡាង និងមានស្រុកកំណេីតភូមិសង្រ្គាមបូ​  ឃុំគោកអំពិល​ ស្រុកបសេដ្ឋខេត្ត កំពង់ស្ពឺ។សមត្ថកិច្ច​ បានឲ្យដឹងទៀតថាដោយមានការល្បាតពួនស្ទាក់ក្នុងមូលដ្ឋានកាពារសុវត្តិ ភាពជូនប្រជាពលរដ្ឋ បានជិះមកដល់ចំនុចកេីតហេតុមុខវត្តស្លែង បានឃេីញជនសង្ស័យ ២នាក់ កំពុងតែ​ធាក់ម៉ូតូនិងតភ្លេីង ក៏មានកាសង្ស័យ បានឃាត់ខ្លួនសួរនិងឆែកឃេីញ មានសោររាងអក្សរតេ និងកន្ត្រៃកាត់ដែក២សំរាបកាត់និងកាច់់កម៉ូតូ ក៏បានឃាត់ខ្លួនមក កាន់ប៉ុស្តិសួរនាំទេីបដឹងថាជាចោរ។
បេីតាមសម្តីពីជនរងគ្រោះ បានឲ្យដឹងថាពេលកេីតហេតុដោយរូបគាត់មិនបានដឹងទេ ដោយបានបិទទ្វារដេកដូចរាល់ដងរហូតមកដល់ម៉ោងកេីតហេតុខាងលេី ក៏មានសមត្ថកិច្ច បានទៅផ្ទះរបស់គាត់សួរថាមានបាត់ម៉ូតូទេ គាត់ប្រាប់់ថាបាត់ ទេីបដឹង ក៏ទៅមេីល នៅប៉ុស្តិប្រទះឡាងឃេីញម៉ូតូរបស់ខ្លួន។ បច្ចប្បន្ន ​ជនសង្ស័យ​ទាំង២នាក់និងវត្ថុតាង ត្រូវបានប្រគល់អោយសមត្ថកិច្ចព្រហ្មទណ្ឌនគរបាលខណ្ខដ្កោចាត់ការតាមនិតិវិធី៕