About Me

header ads

កូនតិរច្ឆានខឹងនិងម្តាយសុំប្រាក់មិនបាន យកព្រនង់វាយម្តាយនិងអ្នកចូលជួយរងរបួស៤នាក់ ត្រូវសមត្ថកិច្ចស្រុករមាសហែកវ៉ៃខ្នោះ

ស្វាយរៀង៖មនុស្ស៤នាក់ បានរងរបួសក្នុ ងនោះមានម្តាយបង្កើតរបស់ល្មើសផង ដោយសាររឿងសុំលុយពីម្តាយមិនបាន ក៏យកព្រនង់វាយសំពងទៅលើម្តាយបង្កើត ហើយពេលនោះមានអ្នកចូលឃាត់ មានអីជនកំណាចនេះ វ៉ៃទាំងអ្នកចូលឃាត់រងរបួសទាំង៣នាក់ផងដែរ។
ករណីហឹង្សានេះ បានកើតឡើងនៅថ្ងៃទី02 ខែតុលា ឆ្នាំ2019នេះ វេលាម៉ោង20និង00នាទីយប់នៅចំណុចភូមិ រមាំងទ្រេត ឃុំ សំបួរ ស្រុក រមាសហែក ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា៖
ជនបង្កដែលសមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះ មុត កេត ភេទប្រុស អាយុ25ឆ្នាំ រស់នៅភូមិ ម្រាមខាងជើង ឃុំម្រាម  ស្រុករមាសហែក ខេត្តស្វាយរៀង បានយកព្រនង់ឈើវាយទៅលើឈ្មោះ អ៊ុក ស៊ាន ភេទស្រី អាយុ58ឆ្នាំ ត្រូវជាម្តាយ រស់នៅភូមិរមាំងទ្រេត ឃុំសំបួរ ដែលកំពុងដេកលើផ្ទះ។

ប្រភព បានបន្តទៀតថាពេលនោះ ក៏មាន 1-ឈ្មោះ យា សុឃី ភេទប្រុសអាយុ19ឆ្នាំ 2-ឈ្មោះ មុត ស៊ឹប ភេទស្រី អាយុ29ឆ្នាំ 3-ឈ្មោះ មុត សំភាស់ ភេទស្រី អាយុ18ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា បានចូលឃាត់កុំឲ្យវាយម្តាយ តែត្រូវឈ្មោះ មុត  កេត វាយបណ្តាលឲ្យរងរបួសជាទម្ងន់៖ ឈ្មោះយា សុឃី របួសក្បាល និងឆ្ងឹងជំនីទាំងសង, ខាងឈ្មោះមុត ស៊ិប របួសគុម្ពត្រចៀកស្តាំ និង ឈ្មោះមុត សំភាស់ របួសដៃទាំងសងខាងនិងជើងទាំងសងខាង។ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ច ចុះឃាត់ខ្លួនជនបង្កខាងលើ បានភ្លាមៗផងដែរ។

បច្ចុប្បន្ន ជនរងគ្រោះទាំងបីនាក់ បញ្ជូនមកសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក ។ រីឯជនសង្ស័យ ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងតាម នីតិវិធី។ ចំពោះមូលហេតុនៃអំពោះហឹង្សានេះ បណ្តាលមកពីខឹងនិងម្តាយសុំប្រាក់មិនបាន។