About Me

header ads

រន្ធត់ចិត្តណាស់ បាត់កូនប្រុសអាយុ ជាងឆ្នាំផ្អើលឆោឡោនាំគ្នាដើររកប្រទះឃើញនៅក្នុងរណ្តៅជីធ្វើរបង

រាជធានីភ្នំពេញ៖ ក្មេងប្រុសអាយុប្រមាណជាង១ឆ្នាំ ម្នាក់បានរអិលធ្លាក់ទៅក្នុងរណ្តៅ ដែលអ្នកក្បែរខាងជីកធ្វើរបងបណ្តាលអោយស្លាប់បាត់បង់ជីវិត ហើយក្រុមគ្រួសារមិនអស់ចិត្ត នាំគ្នាបញ្ជូនទៅកាន់មន្ទីរពេទ្យ គន្ធបុប្ជា ។
ហេតុការណ៍ ប្រទះឃើញកូនប្រុសនៅក្នុងរណ្តៅនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ៦និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៩ នៅក្នុងរណ្តៅជីកធ្វើរបងនៅក្បែរផ្ទះ តាមផ្លូវលំ ក្នុងភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។





ក្មេងប្រុសរងគ្រោះ ត្រូវបាននគរបាលអោយដឹងថាឈ្មោះ សាយ ភារ៉ា អាយុ ១ឆ្នាំ កន្លះ  មានឪពុកឈ្មោះ នួន សាយ អាយុប្រមាណ៤ឆ្នាំ ជាមន្រ្តីយោធានៅបន្ទាយលង្វែក  និងម្តាយឈ្មោះ ស៊ូ សម្ជស្ស អាយុ៣០ឆ្នាំ  មានលំនៅ ក្បែរកន្លែងកើតហេតុ។
តាមព័ត៌មានអោយដឹងថា  នៅវេលាព្រឹកថ្ងៃកើតហេតុក្មេងប្រុស ក៍បានចាកចេញពីផ្ទះ ទៅទិញនំក្នុងភូមិ ហើយក៍បានបាត់ខ្លួន។ ភ្លាមៗ ម្តាយក៍បានភ្ញាក់ផ្អើលឆោឡោ ដើររក ស្រាប់តែ ប្រទះឃើញកូនប្រុស នៅក្នុងទឹករណ្តៅ ដែលជាងជីកធ្វើរបងនៅចំងាយប្រមាណ៥០ម៉ែត្រពីផ្ទះ ។
តាមព័ត៌មានអោយដឹងទៀត ភ្លាមៗ ម្តាយ ក៍បានស្ទុះទៅលើកកូន ទាំងរន្ធត់ចិត្តធ្វើចលនា ដោយលើករលាក់ ដើម្បីអោយទឹកចេញ និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ គន្ធបុប្ជា តែត្រូវបានគ្រូពេទ្យ ថា ស្លាប់បាត់ទៅហើយ។



រណ្តៅ នោះ ត្រូវបានក្រុមជាងជីក ជម្រៅ ប្រមាណ១ម៉ែត្រ,ទំហំ១ម៉ែត្រ៤ជ្រុង កាលពីថ្ងៃទី១៥ ខែតុលា  ដើម្បីធ្វើរបង។ ដោយសារតែ វេលា ល្ងាចមេឃភ្លៀង ទឹកដក  និងសើម  ហើយពេលក្មេង ដើរឆ្លងកាត់ក៍បានរអិលដីធ្លាក់ចូលទៅក្នុងរណ្តៅផ្កាប់មុខ លង់ទឹកស្លាប់តែម្តង។ បន្ទាប់ពីកូនស្លាប់ ម្តាយក៍បានរាយការណ៍ទៅនគរបាលមូលដ្ឋានចុះទៅត្រួតពិនិត្យផងដែរ៕