About Me

header ads

ហាយឡែនឌ័រម្ចាស់ធ្លាក់ភ្នែកបន្តិច វ៉ាជែងកុងតឺន័រ វាក់រថយន្តមកពីមុខជាន់ហ្វាំង ត្រូវកុងតឺន័របុកពីក្រោយ ជ្រុលទៅបុកហាយឡែនឌ័រ មួយគ្រឿងទៀតខ្ទេចមួយចំហៀងមុខ

ស្វាយរៀង៖ បុរសម្នាក់បានរងរបួសបែកឈាមពេញមុខ និងមនុស្ស៣នាក់ទៀត រងរបួសស្រាល ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលមកពីអ្នកបើកបររថយន្តហាយ ឡែនឌ័រ ពណ៌ទឹកប្រាក់ ធ្លាក់ភ្នែកបន្តិច(មានជាតិស្រវឹង) បើកវ៉ាជែងក្នុងសភាពគ្រោះថ្នាក់ ដោយវ៉ារថយន្តកុងតឺន័រហើយជាន់ហ្វ្រាំង ត្រូវកុងតឺន័របុកពីក្រោយ ជ្រុលទៅបុក រថយន្តហាយឡែនមួយគ្រឿងទៀតបញ្ច្រាស់ទិសគ្នាបណ្តាលអោយមានអ្នករងរបួសតែម្តង ។




ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ៈ៤០នាទីរសៀល ថ្ងៃទី១៥​ ខែតុលាឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ គេឃើញមានរថយន្ត ហាយឡែនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD 8111 បើកបរ ដោយបុរសម្នាក់ឈ្មោះ សំបូរ សីហា អាយុ ៣៨ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិព្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀងធ្វើដំណើរពីលិចទៅកើត។ ប្រភពបានបន្តទៀតថា៖ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏វ៉ារថយន្តកុងតឺន័រ ស្របពេលនោះ ក៏វាក់រថយន្តមកពីមុខហើយជាន់ហ្វ្រាំង ក៏ត្រូវរថយន្តកុងតឺន័របុក ពីក្រោយ ជ្រុលទៅបុករថយន្តហាយឡែនឌ័រ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AX 4453 បើកបរដោយឈ្មោះ ម៉ៅ សីហា អាយុ ៣១ឆ្នាំ មុខរត់តាក់សុី (ដឹកជនជាតិ ចិន) ធ្វើដំណើរពីកើតទៅលិចចំចំហៀងខាងឆ្វេង ដាច់កង់ តែសំណាងល្អ មិនមានគ្រោះ ថ្នាក់ដល់អាយុជីវិតនោះទេ។





ក្រោយពីកើតហេតុ សមត្ថកិច្ចចុះមកសម្រួលចរាចរណ៍ ហើយភាគីខាងរថយន្ត ហាយ ឡែនឌ័រ ពណ៌ទឹកប្រាក់សុខចិត្តសងខាងរថយន្តហាយឡែនឌ័រ ពណ៌ សំបកឪឡឹក ដើម្បីបញ្ចប់រឿង។