About Me

header ads

គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅលើចិញ្ចើមផ្លូវយ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ នាវេលាម៉ោង1និង40នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃពុធទី 30 ខែតុលា ឆ្នាំ2019 មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ នៅលើចិញ្ចើមផ្លូវយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។




យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាគេបានឃើញរថយន្តម៉ាកលុច្សស៊ីស RX-300 ពណ៌ស បើកបរ ដោយបុរសម្នាក់ ដែលពាក់ស្លាកលេខ ភ្នំពេញ 2AN.5652 ធ្វើដំណើរពីលិចទៅកើតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីស្រាប់តែដល់ចំណុចស្តុបទៅមុខនិងក្រុមហ៊ុនតូយ៉ូតាបម្រុងនឹងបត់ឆ្វេងចូលទៅក្នុងផ្លូវលំមួយកន្លែង បត់មិនទាន់ផុតផង ក៏ត្រូវម៉ូតូស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AW.9959 ដែលបើកបរ ដោយបុរស ម្នាក់ធ្វើដំណើរ បញ្ច្រាសទិសគ្នាចំពីមុខពេញទំហឹងបណ្ដាលឲ្យបុរស ដែលបើកបរម៉ូតូ នោះ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ភ្លាមនោះម្ចាស់រថយន្តលុចស៊ីស ក៏មិនបានឈប់ដោះស្រាយនៅកន្លែងកើតហេតុនោះទេ រួចព្យាយាមបើករត់គេចប៉ុន្តែក៏ត្រូវសមត្ថកិច្ចឃាត់បានភ្លាមៗនៅក្បែរនិងកន្លែងកើតហេតុ។




ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ក៏បានចុះមកដល់ធ្វើការវាស់វែងរថយន្តនិងម៉ូតូ រួចឃាត់ខ្លួនបុរសដែលបើកបររថយន្តលុចស៊ីស ទៅសាកសួរនៅបុស្តិ៍ទឹកថ្លា ដើម្បីធ្វើ សំណំរឿង។ ចំណែកឯសពត្រូវសាច់ញាតិឲ្យរថយន្តសាមុយដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯផ្ទះ ៕