About Me

header ads

បើកបរម៉ូតូដោយខ្វះកាប្រុងប្រយ័ត្នទៅបុកម៉ូតូមួយគ្រឿងទៀតខាងមុខ បណ្តាលឲ្យយុវជនម្នាក់ដួលបែកក្បាលជង្គង់ម្ខាងរបួសធ្ងន់ និង យុវតីម្នាក់រងរបួសស្រាលនៅលើស្ពានអាកាសស្ទឹងមានជ័យ

ភ្នំពេញ៖ យុវជនម្នាក់ បានរងរបួសធ្ងន់ ដោយបែកក្បាលជង្គង់រយះចេញឈាមជើងខាងឆ្វេង និង យុរតីម្នាក់រលាត់ដៃជើងរងរបួសស្រាល ខណៈដែលពួកគេជិះម៉ូតូឌុបគ្នាហើយត្រូវបានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងដោយខ្វះការប្រុងប្រយ័ត្ន មកបុកពីក្រោយនោះ។

ករណីគ្រោះថ្នាចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៩នេះ នៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ឱ្យដឹងថាមុនពេលកើតហេតុ គេ បានឃើញយុវជនរងគ្រោះជិះម៉ូតូម៉ាក ហុងដា BEAT ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ១GR-២៣៩៧ មួយគ្រឿង ជិះឆ្លងស្ពានអាកាសស្ទឹងមានជ័យកក្នុងទិសដៅពីកើតទៅលិច ដោយឌុបយុវតីម្នាក់ខាងក្រោយផង។
លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានម៉ូតូម៉ាក ICON ពណ៌ត្រួយចេកលាយស ពាក់ស្លាកលេខភ្នំពេញ១BB-៦៥៥៣ មួយគ្រឿង ដែលបើកបរដោយយុវជនម្នាក់ បើកបរដោយខ្វះការប្រុងប្រយ័ត្ន មកបុកពីក្រោយដួល បណ្តាលឲ្យយុវជនជាអ្នកឌុបបែកក្បាលជង្គង់រយះចេញឈាមរងរបួសធ្ងន់ និងយុវតីជិះខាងក្រោយ រលាត់ដៃជើងរងរបួសស្រាល និងម៉ូតូទាំងពីរគ្រឿងរងការខូចខាតដូចគ្នាផងដែរ។

ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ច ក៏បានចុះមកដល់ហៅរថយន្តសាមុយរបស់មន្ទីរពេទ្យសួគ៌ា មកដឹកយកទៅសង្គ្រោះ ចំណែកឯម៉តូទាំងពីរគ្រឿង ក៏បានបញ្ជូនយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាក្រោយផងដែរ៕