About Me

header ads

ស្រវឹងស្រារជោគបើកម៉ូតូជ្រុលទៅបុកគំនរថ្មគ្រោះទុកចោលខាងមុខផ្ទះ រងរបួសធ្ងន់

ស្វាយរៀង៖ បុរសម្នាក់បានរងរបួសធ្ងន់ដោយសារស្រវឹងជោគជាំជិះម៉ូតូចូលគំនរថ្មគ្រោះដួលម៉ូតូអូសទាំងមនុស្សបែកមុខបែកមាត់ហូរឈាមពេញខ្លួន។ ករណីគ្រោះចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៦និង២០នាទី ថ្ងៃទី 20 ខែតុលា ឆ្នាំ 2019 នៅត្រង់ចំណុចភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។





យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូម៉ាក ហុងដារ C១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង 1G 8088 បើកបរដោយឈ្មោះ ណេង ស៊ីថា ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរកម្មកររោងចក្ ររស់នៅភូមិអណ្តូងក្រសាំង ឃុំពងទឹស្រុករំដួល ខេត្តស្វាយរៀង រងរបួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព) ធ្វើដំណើរពីទិសដៅពីត្បូងទៅជើង។ ប្រភពបានបន្តទៀតថា លុះមកដល់ចំណុចកើតហេតុខាងលើ ដោយសារអំណាចស្រាចូលខ្លួនឡើងជោគផងនោះ ស្រាប់តែរេចង្កូតទៅបុកគំនរថ្មគ្រោះរងបួសធ្ងន់តែម្តងនេះសំណាងហើយមិនបង្កអោយគ្រោះថ្នាក់ដល់អាយុជីវិត។ ករណីគ្រោះចរាចរណ៍ដោយខ្លួនឯងនេះ អ្នករងរបួស ត្រូវបានបញ្ជួនទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។ ចំណែកឯមធ្យោបាយរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលឃុំរមាំងថ្កោល (ម៉ូតូខូចខាតស្រាល )។