About Me

header ads

ករណីគ្រោះថ្នាក់ចរាចរណ៌រថយន្តបីគ្រឿងបុកគ្នា បណ្តាលឲ្យស្លាប់បីនាក់

ព្រះសីហនុ៖ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ វេលាម៉ោង១១:៣០នាទី លើផ្លូវជាតិលេខ៤ ត្រង់ចំណុចចំណោត អូរត្រាវ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្ត១គ្រឿងម៉ាក STAREX ពណ៌ស ពាក់ផ្លាកលេខ កំពត2B-216 អ្នកបើកបរ ឈ្មោះ សេង ភារៈ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិល្បើក ស្រុកឈូក ខេត្តកំពត រួមដំណើរមនុស្ស៧នាក់ (ស្រី២នាក់) មានទិសដៅពីខេត្តកំពតឆ្ពោះមកខេត្តព្រះសីហនុ។

លុះមកដល់ចំណុចខាងលើ ស្ថានភាពផ្លូវឡើងចំណោត បានវ៉ាជែងរថយន្តធុនធំ១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3D-0144 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មិនផុត រួចកៀរហើយបុករថយន្តធុនធំ១គ្រឿងទៀត ដែលមានទិសដៅផ្ទុយរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-1142 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បន្ទាប់មក បណ្ដាលឲ្យរថយន្តធុនធំទាំងពីរគ្រឿងបុកគ្នាតែម្ដង។

តុល្យការគ្រោះថ្នាក់នេះ បណ្ដាលឲ្យស្លាប់មនុស្សចំនួន៣នាក់ ភេទប្រុស នៅនិងកន្លែងកើតហេតុ មិនទាន់ស្គាល់ អត្តសញ្ញាណ៖
១-អ្នកបើកបររថយន្តធុនធំពាក់ ផ្លាក លេខភ្នំពេញ3D-0144 កៀបជាប់ស្លាប់ក្នុងរថយន្ត ។
២-អ្នករួមដំណើរលើរថយន្តទេសចរណ៍ ចំនួន២នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ។
កម្លាំងជំនាញកំពុងស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះ និងក្រុមគ្រួសារ ។

ចំណែកអ្នកបើកបររថយន្តបង្កហេតុ ត្រូវបាននាំខ្លួនមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រីឯវត្ថុតាងរថយន្ត៣គ្រឿង កម្លាំងជំនាញជំនាញ កំពុងចាត់ចែងស្ទូចយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕