About Me

header ads

កំពង់ធំ: នៅថ្ងៃ០២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០៤និង២០នាទីព្រឹក លើកំណាត់ផ្លូវជាតិលេខ០៦ផ្លូវវាងក្រុងស្ទឹងសែន ចំណុចផ្លូវកោង ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួន បណ្តាលឲ្យស្លាប់០៥នាក់(ស្រី)
រថយន្តម៉ាក កាមរីបាឡែន ពណ៌ទឹកស ស្លាកលេខ ភ្នំពេញ 2AS-6715 បើកបរទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ ឌុច ច័ន្ទវល្ខណ៍ ភេទស្រី អាយុ ២៦ឆ្នាំ រស់នៅភូមិទី៦ សង្កាត់បឹងកេងកងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ស្លាប់នៅកន្លែងកើតហេតុ។
អ្នករួមដំណើរជាមួយចំនួន០៤នាក់៖
១.ឈ្មោះ ស ធារី ភេទស្រី អាយុ ១៧ឆ្នាំ នៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ មុខរបរកម្មករ។
២.ឈ្មោះ ឡាយ ស្រីមុំ ភេទស្រី ២៦ឆ្នាំ នៅភូមិជុំរៅ ឃុំពាររៀម ស្រុកបាទី ខេត្តតាកែវ ស្លាប់នៅកន្លែងកើតហេតុ។
៣.ឈ្មោះ អួន ចាន់ធារី ភេទស្រី អាយុ ៣៤ឆ្នាំ នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្លាប់នៅកន្លែងកើតហេតុ។
៤.ឈ្មោះ និងអាស័យដ្ឋាន មិនស្គាល់ កំពុងស្រាវជ្រាវរកក្រុមគ្រួសារ ភេទស្រី ស្លាប់នៅកន្លែងកើតហេតុ។
មូលហេតុ៖ បឋមបង្កឡើងដោយអ្នកបើកបររថយន្ត បើកបរក្នុងស្ថានភាពងងុយ និងមានល្បឿនលឿន៕