About Me

header ads

បុរសជាជនជាតិអាមេរិចម្នាក់គាំងបេះដូងស្លាប់នៅលើផ្ទះជាន់ទី2

ភ្នំពេញ៖ មានករណីបុរសម្នាក់ជាជនជាតិអាមេរិចវ័យ៦៥ឆ្នាំ បានគាំងបេះដូងដួលផ្កាប់មុខដេកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចចុះមកពិនិត្យនិងធ្វើកោសល្យវិច្ច័យ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង០៥នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ តាមបណ្តោយផ្លូវលេខ១១៨ កែងផ្លូវលេខ១៥ នៅចំណុចផ្ទះជាន់ទី2 ស្ថិតនៅក្នុងភូមិ៦ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។





ជនរងគ្រោះ មានឈ្មោះ EDWARDS BRADFORD BOWMAN ជនជាតិអាមេរិចកាំង (UNITED STATES OF AMERICA) ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរ ទេសចរណ៍  ស្នាក់នៅផ្ទះសំណាក់មួយកន្លែងផ្លូវ១១៨ ភូមិ៦សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។ តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍
បានអោយដឹងថាមុនពេលកើតហេតុ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះគឺអ្នកជិតខាងគាត់ បានសង្ស័យថាជនជាតិអាមេរិចម្នាក់នោះ មានបញ្ហា ក៏តេទៅរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ផ្សារចាស់ហើយពេលភ្លាមៗនោះ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ រួចទៅបើកទ្វាបន្ទប់ស្នាក់នៅរបស់ជនរងគ្រោះ រួចក៏ដើរចូលទៅក៏ប្រទះឃើញដេកផ្កាប់មុខស្លាប់បាត់បង់ជីវិតទៅហើយ ដោយមិនបានស្លៀកខោអាវនោះទេពេលនោះដែល ក៏សមត្ថកិច្ចប៉ុស្តិ៍ផ្សារចាស់ ក៏បានរាយការណ៍ បន្តទៅខាងអ្នកជំនាញពិនិត្យរបស់ស្នងការរាជធានីភ្នំពេញសមត្ថកិច្ចកោសល្យវិច្ច័យទៅជាង៥ម៉ោងទើបដឹងថាជនរងគ្រោះគាត់ស្លាប់ដោយសារតែជំងឺគាំងបេះដូងមូលហេតុគឺមកពីគាត់លេបថ្នាំច្រើនមុខពេកហើយលេបច្រើនគ្រាប់ ទើបបែបនេះតែម្តងទៅ។ ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅដំកល់នៅមន្ទីរពេទ្យរុស្សីរង់ចាំបំពេញសំណុំឯកសារបញ្ជូនទៅប្រទេសកំណើតវិញផងដែរ៕